(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩១នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
អ្នកឆ្លងថ្មីចំនួន៤នាក់ រួមមាន៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ, ប្តីជនជាតិអាមេរិកអាយុ៥៩ឆ្នាំ និងប្រពន្ធជនជាតិអាមេរិកអាយុ៦២ឆ្នាំ។ អ្នកទាំង៤នាក់ជាអ្នកដំណើររបស់កប៉ាល់ Viking ដែលចូលចត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖
0 comentários:
Post a Comment