មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Tuesday, April 7, 2020

មនុស្សស្លាប់ដោយសារ COVID-19 នៅឥណ្ឌូណេស៊ីកើនដល់ ២២១នាក់ ក្នុងចំណោមអ្នកឆ្លងសរុប២,៧៣៨ករណី

(ហ្សាការតា)៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសនៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ២២១នាក់ហើយ នៅក្នុងចំណោមករណីឆ្លងសរុប ២,៧៣៨ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ គួរបញ្ជាក់ថា ក្រៅពីចំនួនមនុស្សស្លាប់ និងឆ្លងបានកើនឡើងបន្ថែមទៀតនោះ នៅថ្ងៃអង្គារនេះឥណ្ឌូណេស៊ីក៏មានអ្នកជំងឺជាសះស្បើយបន្ថែមទៀតដែរ ដែលចំនួនសរុបគឺ ២០៤នាក់ហើយ។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានប្រកាសអាសន្នផ្នែកសុខាភិបាលសាធារណៈ ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស ជាពិសេសនៅទីក្រុងហ្សាការតា ដែលកំពុងរ៉ាប់រងករណីឆ្លង និងស្លាប់ច្រើនជាងគេ បើធៀបនឹងតំបន់ផ្សេងៗទៀតដូចជា ខេត្តជ្វាខាងលិច, ជ្វាកណ្តាល, បានធិន (Banten) និងខេត្ត ជ្វាខាងកើត៕

0 comentários:

Post a Comment