ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ ត្រួតពិនិត្យម៉ាស់ និងទឹកអាល់កុលមួយចំនួន ដែលកំពុងចរាចរលើទីផ្សារ គ្មានគុណភាព អាចបង្ករគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។
បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានដល់ឱសថស្ថានដែលលក់ម៉ាស់ថ្លៃហួសហេតុ ប្រឈមនឹងការបិទអាជីវកម្មអស់មួយជីវិត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថានចំនួន ៤ទីតាំង រួមមាននៅម្តុំផ្សារអូឡាំពិក, ម្តុំផ្សារតាប៉ាង, ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីស្វែករកនូវផលិតផលដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ឆ្លៀតឱកាសកេងចំណេញ អំឡុងវីរុសកូវីដ១៩ កំពុងរីករាលដាល។
មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ម្ចាស់ឱសថស្ថាន រឺហ្វាម៉ាស៊ីទាំងអស់ ធ្វើការលក់ផលិតផលដែលមានគុណភាព និងមានយីហោត្រឹមត្រូវ ជាមួយនឹងតម្លៃសមរម្យ ដើម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា៕ “ប្រភពពីTNAOT APP”។
0 comentários:
Post a Comment