មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Monday, March 23, 2020

ទេសចរតាមនាវា ៥៧នាក់នៅខេត្តកំពង់ចាម ដែលបានស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ នឹងត្រូវអនុញ្ញាតឲ្យទៅប្រទេសរៀងៗខ្លួនវិញ

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីត១៩(Covid-19) រួមជាមួយ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះយកវត្ថុវិភាគ ភ្ញៀវទេសចរណ៍ ចំនួន ៥៧ នាក់ ដែលបានស្នាក់នៅ ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយនៃទីរួមខេត្តកំពង់ចាម។

អ្នកដំណើរទេសចរណ៍ទាំង ៥៧នាក់ ធ្វើដំណើរតាមនាវា Viking Cruise Jeurney របស់ក្រុមហ៊ុនវៀតណាម នឹងត្រូវអនុញ្ញាតអោយធ្វើដំណើរត្រឡប់ទៅប្រទេសរៀងៗ ខ្លួនវិញនៅពេលទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន នៃមេរោគកូវីដ១៩ ចេញពីវិទ្យាស្ថានប៉ាស្ទ័រសិន។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខភិបាលខេត្ត និងជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវិដ១៩ ខេត្តកំពង់ចាម៕

0 comentários:

Post a Comment