មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312


មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Sunday, May 3, 2020

នារីចិនរូបស្រស់ម្នាក់ សង្ស័យប្រេីថ្នាំក្រវី លេីសកម្រិត ត្រូវបានគេប្រទះឃេីញ ដេកដួល កន្ត្រាក់ដៃកន្ត្រាក់ជេីង សួរនាំមិនឆ្លេីយ នៅជិតមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ



រាជធានីភ្នំពេញ ៖ មានហេតុការណ៍ផ្អេីលភ្ញាក់មួយ បន្ទាប់ពីនារីជនជាតិចិនរូបស្រស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ ដេកដួលតែម្នាក់ឯង នៅតាមផ្លូវ ដោយមាន អាការៈ កន្ត្រាក់ដៃកន្ត្រាក់ជេីង និងមានស្នាម ដួល រលាត់ស្បែកមួយ ចំហៀងខ្លួន បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល ទឹកថ្លា ចុះមកពិនិត្យមេីលផងដែរ ដោយប្រភពពីប្រជាពលរដ្ឋ សន្ឋិដ្ឋានថា សង្ស័យប្រេីប្រាស់ថ្នាំក្រវី លេីសកម្រិត ។ ហេតុការណ៍នេះបានកេីតឡេីង កាលពីវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២០នេះ នៅចំណុចមុខ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ លេីកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារ TNB ដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលគាត់ជិះម៉ូតូមកអង្គុយចាំម៉ូយ នៅចំណុចមុខ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលជាកន្លែងគាត់ឈប់រងចាំដឹកម៉ូយរាល់ថ្ងៃ ពេលឈប់ម៉ូតូហេីយងាកទៅទិសខាងកេីត ស្រាប់តែប្រទះឃេីញ ម៉ូតូមួយគ្រឿង (មិនចាំម៉ាក ) បេីកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ទេីបជិះចេញទៅ និងឃេីញនារីជនជាតិចិនរូបស្រស់មិនស្គាល់អត្តសញ្ញាណខាងលេី ដេកដួលតែម្នាក់ឯង នៅតាមផ្លូវ ដោយមាន អាការៈ កន្ត្រាក់ដៃកន្ត្រាក់ជេីង និងមានស្នាម ដួល រលាត់ស្បែកមួយ ចំហៀងខ្លួន ហេីយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល ទឹកថ្លា ចុះមកពិនិត្យមេីល ទេីបបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណេីរ និងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ចុះមកសួរនាំ តែនារីជនជាតិចិននោះ និយាយភាសាចិនមួយម៉ាត់ពីរម៉ាត់ ដែរ តែមិនដឹងថានិយាយពីអ្វីទេ ព្រោះមិនមានអ្នកចេះបកប្រែភាសាចិនឡេីយ ដោយប្រជាពលរដ្ឋ សន្ឋិដ្ឋានថា សង្ស័យប្រេីប្រាស់ថ្នាំក្រវី លេីសកម្រិត ហេីយមានការព្រួយ បារម្ភពីសុវត្ថិភាពរបស់នាង ទេីបសម្រេចចិត្តទាក់ទងទៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សម្ភពសែនជ័យ ចុះមកពិនិត្យមេីល សិនផងដែរ។ បច្ចុប្បន្នក្រោយពេលកើតហេតុ នារីជនជាតិចិន រូបស្រស់ដែលគេប្រទះឃេីញ ដេកដួល កន្ត្រាក់ដៃកន្ត្រាក់ជេីង តែម្នាក់ឯង ដោយមិនទាន់ដឹងពីមូលហេតុនោះ ត្រូវបានសមត្ថកិច្ចនិងប្រជាការពារសង្កាត់ទឹកថ្លា ហៅរថយន្តគិលានសង្គ្រោះ គ្លីនិកឯកជន សម្ភពសែនជ័យ មកដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ដេីម្បីអោយក្រុមគ្រូពេទ្យ ពិនិត្យហេីយ ៕


0 comentários:

Post a Comment