មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312


មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Sunday, March 22, 2020

ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត បរិច្ចាគថវិកា៥លានរៀលដល់រាជរដ្ឋាភិបាល ទប់ស្កាត់វីរុស Covid-19

មិនឱបដៃឈរមើលក្រោយឃើញ ញាតិញោមកម្ពុជាឆ្លងជំងឹកូវីដ១៩ ព្រះតេជ្ជគុណព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ដែលជាសមាជិកកុដលេខ២៤ គង់នៅវត្តនាគវ័ន បានជួយឧបត្ថម្ភថវិកា ៥លានរៀលដល់រាជរដ្ឋាភិបាលដើម្បីការពារជំងឺឆ្លងកូវីដ១៩ ដែលកំពុងតែវាយលុកកម្ពុជានាពេលបច្ចុប្បន្នេះ។

បើកAPPមើលរូបផ្សេងទៀត

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានមានសង្ឃដិដានៅលើហ្វេសប៊ុកថា៖" ថ្ងៃ សៅរ៍ ១៣រោជ ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនិង ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ ខ្ញុំព្រះករុណាអាត្មាភាព ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សូមប្រកាសចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការការពារទប់ស្កាត់នៃជំងឺឆ្លង Covid-19 ជាទឹកប្រាក់ចំនួន ប្រាំលានរៀល (៥.០០០.០០០)" ។

ព្រះតេជគុណមានសង្ឃដិកា បន្ថែមទៀតថា ទឹកប្រាក់ទាំងនេះ បានមកពីការប្រោសព្រំ ញាត្តិញោមគ្រប់ទិសទី ដែលបានបន់ស្រន់សុំឲ្យសុខសប្បាយ ស្រោចទឹករំដោះគ្រោះលើករាសី និងការទស្សន៍ទាយជាដើម។

គួររម្លឹកថា មកដល់ពេលនេះកម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៥៣ នាក់ហើយក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយមាន២នាក់ បុរសជនជាតិចិន និងនារីជនជាតិអង់គ្លេស៕
“ប្រភពTNAOT APP”។

0 comentários:

Post a Comment