ប្រភពអះអាងថា ឧទ្ធម្ភាគចក្រ Black Hawk បានធ្លាក់នៅក្នុងរដ្ឋ Veracruz ភាគខាងត្បូងរបស់ប្រទេសម៉ិកស៊ិក ។ អគ្គលេខាធិការកងកម្លាំងជើងទឹកម៉ិកស៊ិក (SEMAR)បានថ្លែងថា មនុស្សម្នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ។ នៅលើគណនីទំនាក់ទំនងសង្គមផ្លូវការរបស់ SEMAR បានបញ្ជាក់ថា «នេះសូមជូនព័ត៌មានថា ជាអកុសល ឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿងបានធ្លាក់នៅតំបន់ Tepecuitlapa ទីក្រុងTehuipango រដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក ។ នេះជាព័ត៌មានបឋម»។
លោក Cuitlahuac Jimenez អភិបាលរដ្ឋ Veracruz បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដឹកមនុស្ស១០នាក់ ហើយក្នុងនោះម្នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍ធ្លាក់នេះ ។ លោកអះអាងថា យន្តហោះនេះកំពុងហោះហើរធ្វើប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងអំពើចាប់ជំរិតស្ថិតនៅក្នុងតំបន់ Zongolica ភាគខាងត្បូងនៃរដ្ឋ Vercacruz ។ មូលហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះ មិនទាន់ដឹងនៅឡើយទេ ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅកន្លែងកើហេតុ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិលម៉ិកស៊ិក Hugo Gutierrez ។ អ្នករងរបួសកំពុងត្រូវបានជួយសង្គ្រោះភ្លាមៗ ៕
0 comentários:
Post a Comment