មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Sunday, January 19, 2020

បុគ្គលិកសណ្ឋាគារផ្កាយ៥ Great Duke ជាង១០០នាក់ គ្រោងធ្វើកូដកម្មនៅថ្ងៃស្អែក ដើម្បីស្វែងរកដំណោះស្រាយ ខណៈសមាជិកគ្រួសារកំពុងជួបបញ្ហាជីវភាព

(ភ្នំពេញ)៖ បុគ្គលិកសណ្ឋាគារផ្កាយ៥ (អតីតសណ្ឋាគារ Inter-Continental) ជាង១០០នាក់ គ្រោងធ្វើកូដកម្មនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្វែងរកដំណោះស្រាយឲ្យម្ចាស់សណ្ឋាគារមួយនេះ ទូទាត់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ខណៈសមាជិកគ្រួសាររបស់ពួកគាត់រាប់រយគ្នា កំពុងជួបបញ្ហាជីវភាព។
លោក ទូច កុសល ប្រធានសហជីពរបស់បុគ្គលិកសណ្ឋាគារ Great Duke បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះថា តាមការគ្រោងទុកកូដកម្មទាមទាររបស់បុគ្គលិកសណ្ឋាគារ Great Duke ដើម្បីឲ្យម្ចាស់ដោះស្រាយតាមច្បាប់នោះ នឹងធ្វើឡើងនៅព្រឹកស្អែក ដែលមានអ្នកចូលរួមចន្លោះពី១០០ ទៅ១៤០នាក់។
លោក ទូច កុសល បានអះអាងទៀតថា បុគ្គលិកសណ្ឋាគារផ្កាយ៥រូបនេះ នឹងធ្វើកូដកម្មជាបន្ដបន្ទាប់ រហូតទាល់តែមានដំណោះស្រាយសមស្របណាមួយជូនពួកគាត់ ហើយទីតាំងដែលធ្វើកូដកម្មនោះ គឺធ្វើនៅមុខសណ្ឋាគារផ្ទាល់, មុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែនតែម្ដង។
ប្រធានសហជីពរូបនេះ បានបន្ដទៀតថា រហូតមកដល់ពេលនេះ មេធាវីតំណាងឲ្យម្ចាស់សណ្ឋាគារ Great Duke ដែលបិទទ្វារឈប់ទទួលភ្ញៀវ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ហាក់បីដូចជាមិនចេតនា ក្នុងការចូលមកដោះស្រាយជាមួយបុគ្គលិកនោះទេ ដោយចេះតែអូសបន្លាយពេលវេលាពីមួយថ្ងៃ ទៅមួយថ្ងៃ បំណងធ្វើឲ្យកម្មករនឿយនាយចិត្តអាចនឹងបញ្ឈប់ការតវ៉ា។
សូមជម្រាបថា ក្នុងដំណោះស្រាយបញ្ហាអតីតបុគ្គលិកសណ្ឋាគារនេះ ខាងសហជីពរបស់លោក បានជួបមេធារីរបស់សណ្ឋាគារចំនួន២ដងមកហើយ គឺលើកទី១ មុនការប្រកាសបិទសណ្ឋាគារ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលពេលនោះ មេធាវីបានជូនដំណឹងពីការបិទសណ្ឋាគារ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩តទៅ មិនតម្រូវឲ្យបុគ្គលិកទាំងអស់ឈប់សម្រាក ចាប់ពីពេលនោះមក មិនបាច់ទៅធ្វើការតទៅទៀតទេ សណ្ឋាគារនឹងដោះស្រាយសំណង ជូនតាមផ្លូវច្បាប់។
លោក ទូច កុសល បន្តថា ជំនួបជាមួយមេធាវីសណ្ឋាគារលើកទី២ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ប៉ុន្តែជំនួបនោះមិនបានលទ្ធផលអ្វីឡើយ ដោយមិនយល់ស្រប តាមការស្នើសុំរបស់អតីតបុគ្គលិក ហើយរហូតដល់ថ្ងៃទី១៨ ខែមករា មានរយៈពេលជាង១០ថ្ងៃហើយ មិនទាន់ទទួលបានដំណឹងថ្មីឡើយ។
ប្រធានសហជីពរូបនេះ បានបញ្ជាក់ថា បុគ្គលិករបស់សណ្ឋាគារ ស្នើសុំឲ្យដោះស្រាយសំណងជូនពួកគាត់ចំនួន៤ចំណុច៖ ១៖ស្នើសុំឲ្យដោះស្រាយសំណង អតីតភាពការងារមុនឆ្នាំ២០១៩ ដែលមានក្នុងមាត្រា៩១នៃច្បាប់ការងារ, ២៖ ទាមទារសំណងជំងឺចិត្ត ដែលមានក្នុងច្បាប់ការងារមាត្រា៨៩, ៣៖ ទាមទារឲ្យផ្តល់នូវប្រាក់ជូនដំណឹង ដែលមានក្នុងមាត្រា៧៥នៃច្បាប់ការងារ និង៤៖ ស្នើឲ្យសុំផ្តល់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។
លោក កុសល បញ្ជាក់ថាអ្វីដែលនៅមិនទាន់ស្របគ្នាពាក់ព័ន្ធការទាមទាររបស់បុគ្គលិកនេះ គឺខាងសណ្ឋាគារថា គេមិនអាចផ្តល់សំណងជំងឺចិត្តបានទេ ដោយសារសណ្ឋាគារក្ស័យធុន ហើយចំពោះការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ឬការបើកប្រាក់រំលឹកអតីតភាពការងារ គឺយកតែប្រាក់ឈ្នួលគោលសុទ្ធសាធមកគណនា ដោយមិនរាប់បញ្ចូលជាមួយប្រាក់បន្ទាប់បន្សំឡើយ និងចំណុចដែលខ្វែងគំនិតគ្នាខ្លាំងនោះ គឺសណ្ឋាគារផ្តល់ប្រាក់សំណង ដោយលក្ខណៈបង់រំលស់ ជា៣ដំណាក់កាល គឺបង់លើទី១ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០, លើកទី២ បង់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែអតីតបុគ្គលិកមិនព្រមឡើយ។
សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
អ្វីដែលគេនៅចងចាំនោះ គឺសណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូង កាលពីឆ្នាំ២០០២ ដែលទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន៕

0 comentários:

Post a Comment