មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312


មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Sunday, January 19, 2020

កីឡាការិនីកម្ពុជា ២រូប ឈ្នះលេខ១ ក្នុងព្រឹត្តិការណ៍ Angkor Ultra Trial ខណៈបារាំងគ្រងជើងឯករត់ ១២៨គីឡូម៉ែត្រ ប្រើពេលជាង ១២ម៉ោង

(សៀមរាប)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ស្របពេលមានកីឡាការិនីកម្ពុជា ២រូប ដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារត់ ៤២គីឡូម៉ែត្រ និង ៣២គីឡូម៉ែត្រ ។ ចំណែកជើងឯករត់ចម្ងាយ ១២៨គីឡូម៉ែត្រ បានទៅកីឡាករបារាំង Guillon Antoine និងកីឡាការិនីបារាំង Messina Veronipue ។
ចំពោះកីឡាការិនីកម្ពុជា ២រូប ដែលដណ្ដើមបានជ័យលាភីជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រួមមានកីឡាការិនី លី ណារី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ប្រើថេរវេលា ៤ម៉ោង ៥នាទី និង ១៥វិនាទី ។ ម្នាក់ទៀត គឺកីឡាការិនីកូនកាត់ខ្មែរ-បារាំង ឡូរី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ ៣២គីឡូម៉ែត្រ ដោយប្រើថេរវេលា ២ម៉ោង និង ៤២នាទី ។
ចំណែកវិញ្ញាសាគោលក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គឺរត់ចម្ងាយ ១២៨គីឡូម៉ែត្រ លេខ១ ផ្នែកបុរសបានទៅកីឡាករបារាំង Guillon Antoine ប្រើថេរវេលា ១២ម៉ោង ១២នាទី និង ៥៧វិនាទី, លេខ២ កីឡាករបារាំង Le Saux Christophe ប្រើថេរវេលា ១៣ម៉ោង ៤២នាទី និង ៣២នាទី ។ ឯផ្នែកនាទី លេខ១ បានទៅកីឡាការិនីបារាំង Messina Veronipue ប្រើថេរវេលា ១៧ម៉ោង ៣០នាទី និង ២៦វិនាទី ខណៈលេខ២ បានទៅកីឡាការិនីហុងកុង Cheng Yin Kwan ប្រើថេរវេលា ២០ម៉ោង ៤៤នាទី និង ៧វិនាទី ។
ដោយឡែកវិញ្ញាសារត់ ៦៤គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទីកីឡាករបារាំង Dercourt Yohan ប្រើថេរវេលា ៥ម៉ោង ១៨នាទី និង ៤៩វិនាទី និងលេខ២ បានទៅកីឡាករចក្រភពអង់គ្លេស King Ali ប្រើថេរវេលា ៥ម៉ោង ៤៥នាទី និង ៤០វិនាទី ។ រីឯលេខ១ ផ្នែកនារី កីឡាការិនីបារាំង Corne Katell ប្រើថេរវេលា ៦ម៉ោង ៥៥នាទី និង ៣៨វិនាទី និងលេខ២ កីឡាការិនីចក្រភពអង់គ្លេស Washington Harri ប្រើថេរវេលា ៧ម៉ោង ២២នាទី និង ០៥វិនាទី ។
ចំពោះពិធីបិទ និងបំពាក់មេដាយជលាភី បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC, លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC រួមទាំងថ្នាក់ដឹកនាំរៀបចំព្រឹត្តិការណ៍ ហើយក្នុងឱកាសនោះ ក៏មានការរៀបចំពិធីកាត់នំខួប ៥ឆ្នាំ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះផងដែរ៕


0 comentários:

Post a Comment