មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312


មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Monday, April 27, 2020

ចេញផ្សាយដោយសារព័ត៌មាន CNN ! លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា, នេះបើតាមទីប្រឹក្សាជាន់ខ្ពស់លោក មូន ចេអ៉ីន


(សេអ៊ូល)៖  មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានសុខភាពល្អធម្មតា និងមិនបានជួបគ្រោះអកុសល ដូចបណ្តាពាក្យចចាមអារ៉ាម ឬសារព័ត៌មានមិនផ្លូវការមួយចំនួន បានចុះផ្សាយនោះឡើយ។ នេះជាការបញ្ជាក់ពី ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។



លោក មូន ជុងអ៉ីន (Moon Chung-in) ជាទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិកូរ៉េខាងត្បូង ធ្វើការអះអាងខាងលើនៅ ក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យ និងចំពេលមានពាក្យចចាមអារ៉ាមកាន់តែច្រើនឡើង ពាក់ព័ន្ធនឹង សុខភាពរបស់លោក គីម ជុងអ៊ុន។ ថ្លែងនាឱកាសនោះ លោក Chung-in បានលើកឡើងដូច្នេះថា «ការបញ្ជាក់ ដោយរដ្ឋាភិបាលរបស់យើងគឺច្បាស់លាស់ និងនៅដដែល នោះគឺលោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ ហើយ លោកមានសុខភាពល្អធម្មតា»។ ទីប្រឹក្សារូបនេះបន្ថែមថា លោក គីម បាននិងកំពុង ស្នាក់នៅក្នុងទីក្រុង Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង តាំងតែពីថ្ងៃទី១៣មក។



គួរជម្រាបថា បើតាមគេហទំព័រ 38 North ដែលជាគេហទំព័រមួយ មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងជំនាញខាងឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើង រថភ្លើងពិសេសរបស់លោក គីម ជុងអ៊ុន បានឈប់សំចត នៅឯស្ថានីយរថភ្លើងក្នុងទីក្រុង វ៉ុនសាន (Wonsa)n កាលពីថ្ងៃទី២១ និងទី២៣ ខែមេសា កន្លងទៅនេះ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតថា តើលោក គីម កំពុងស្ថិតនៅទីក្រុង Wonsan ឬក៏នៅទីកន្លែងណាមួយឱ្យប្រាកដ ក្នុងប្រទេសកូរ៉េខាងជើងនោះទេ។

កាលពីដើមសប្តាហ៍មុន សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹក នាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹង ប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង ស្របពេលមានពាក្យចចាមអារ៉ាមខ្លះថា លោកបានបាត់បង់ជីវិតទៅហើយ និងខ្លះទៀតថា បានក្លាយជាមនុស្សរុក្ខជាតិ។

បញ្ហាសុខភាពនេះក៏ត្រូវបានគេជឿជាក់ផងដែរថា ជាមូលហេតុធ្វើឱ្យលោក ខកខានមិនបានបង្ហាញខ្លួនក្នុងឱកាស អបអរខួបកំណើត នៃបិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង ដែលជាជីតារបស់លោកកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ ដែលលោកមិនធ្លាប់អវត្តមាននោះឡើយ នាបណ្តាឆ្នាំកន្លងមក៕

0 comentários:

Post a Comment