Friday, January 29, 2021
សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល
Thursday, November 5, 2020
សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល
Thursday, September 17, 2020
ជម្លោះដោយប្រើអំពើហិង្សាលើគ្នាទៅវិញទៅមក ត្រូវនគរបាលក្រុងសៀមរាបឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ទាំងសងខាង
(សៀមរាប)៖ ក្រុមជនសង្ស័យចំនួន ២ក្រុម មានគ្នា៨នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងមួយកន្លែង ហើយបានមានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី ក៏បានធ្វើសកម្មភាពប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមកបណ្ដាលឱ្យ មនុស្សម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០៖៤២នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
បន្ទាប់ពីកើតហេតុ និងទទួលបានសេចក្តីរាយការណ៍ លោកឧត្តម សេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ការងារ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិ ការដ្ឋាន នគរបាលក្រុងសៀមរាប បានបញ្ជាកម្លាំងត្រៀមអន្តរាគមន៍ ក្រុង សៀមរាប ដឹកនាំដោយ លោក វរសេនីយ៍ទោ នួន សក្តិ ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋបាល សាលាកំរើក ដោយមានការចូលរួមពីប្រជាការពារ បានចុះទៅដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យទាំង២ក្រុមចំនួន០៨នាក់ខាងលើ មកធ្វើការសាកសួរ និងបញ្ជូនអ្នករងរបួសម្នាក់ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាល ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។
ជនសង្ស័យទាំង០៨នាក់ ដែលត្រូវបាននាំមកធ្វើការសាកសួររួមមាន៖
* ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប
* ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប
* ឈ្មោះ ថន ប៊ុនឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប
* ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប
* ឈ្មោះ ឡុញ យូណាថាន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប
* ឈ្មោះ ធឹម សុធន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប
* ឈ្មោះ សួន ពិសែន ភេទប្រុសមអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប
* ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេទាំងក្រុមធ្លាប់មានទំនាស់ជាច្រើនលើកច្រើនសារមកហើយ ហើយនៅថ្ងៃកើតហេតុ ពួកគេបានចូលផឹកស៊ីនៅហាង ដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ហើយបានទាស់ពាក្យសម្តីគ្នា ជាថ្មីម្តងទៀត រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។
យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ទីតាំង និងចម្លើយសារភាព របស់ជនសង្ស័យទាំង ៩នាក់ខាងលើ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
Tuesday, June 9, 2020
មន្ត្រីជំនាញរកឃើញ៣ចំណុច ដែលនាំឲ្យកម្មការិនីជាង៧០នាក់ បានដួលសន្លប់នៅរោងចក្រអំពូលភ្លើង ខេត្តស្វាយរៀង
*ទី២៖ បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់កម្មករនិយោជិត
*ទី៣៖ អារម្មណ៍ភិតភ័យតក់ស្លុតតៗ គ្នារបស់កម្មករនិយោជិត។
Monday, May 18, 2020
ក្រសួងពាណិជ្ជកម្មដាក់រថយន្តពិសោធន៍ចល័ត២គ្រឿង ត្រួតពិនិត្យគីមីក្នុងបន្លែផ្លែឈើ នៅផ្សារនាគមាស និងតាមបណ្តោយផ្លូវព្រះមុនីរ៉េត
(ភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ច ដឹកនាំការអនុវត្តការងារ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និង បង្រ្កាបការក្លែងបន្លំ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប. សហការ ជាមួយនាយកដ្ឋាន មន្ទីរពិសោធន៍ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយករថយន្តពិសោធន៏ចល័ត ផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះទៅពិនិត្យទំនិញ ជាបន្លែ ផ្លែឈើ បោះដុំនៅផ្សារនាគមាស ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ទីតាំងបោះដុំផ្សេងទៀតស្ថិតនៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ ។ សូមបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើង ដោយមានយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញ ដោយផ្ទាល់ពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ខណ្ឌបឹងកេងកង គណៈកម្មការផ្សារនាគមាស និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដើម្បីធានាបាននូវទំនិញជាបន្លែ និងផ្លែឈើទាំងនោះ មានភាពអនុលោមផ្នែកម្ហូបអាហារ ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ក្នុងប្រតិបត្តិការនេះ ទំនិញជាបន្លែ និងផ្លែ ចំនួន ៧៧គំរូ ដែលមានប្រភពផ្សេងៗគ្នា ដូចជាផលិតក្នុងស្រុក ផលិតផលនាំចូលពីប្រទេសចិន វៀតណាម ។ ល។ ត្រូវបានមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការត្រួតពិនិត្យ និងយកគំរូមកវិភាគភ្លាមៗ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ។ ជាលទ្ធផល គឺផលិតផលទាំង៧៧គំរូនេះ សុទ្ធតែមានភាពអនុលោមផ្នែកម្ហូបអាហារ។ ទន្ទឹមនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយដ្ឋាន ក.ប.ប. ក៏បានណែនាំដល់អាជីវករ ទិញ លក់ ទំនិញជាបន្ថែ និងផ្លែឈើទាំងអស់ ត្រូវមានវិក្កយបត្រទិញ លក់ និងត្រូវដឹងពីប្រភពនាំចូលច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើង បង្កលក្ខណៈងាយស្រួល ដល់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. កំណត់អត្តសញ្ញាណប្រភពនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន ៕
ករណីផ្ទុះការតវ៉ារឿងកាយផ្ដាច់ផ្លូវនៅស្រុកពញាឮ ត្រូវបានអាជ្ញាធរស្រុកស្នើម្ចាស់ដីតភ្ជាប់ផ្លូវជូនពលរដ្ឋធ្វើដំណើរឡើងវិញ
(កណ្ដាល)៖ ករណីមានគ្រឿងចក្រកាយផ្ដាច់ផ្លូវធ្វើដំណើរចំនួន ៥កន្លែងនៅភូមិត្រពាំងឫស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ហើយបង្កការផ្ទុះតវ៉ាពីសំណាក់ប្រជាពលរដ្ឋយ៉ាងពុះកញ្ជ្រោលនោះ ត្រូវបានរកហើយថា ផ្លូវដែលប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរនេះ ពិតជាសណ្ដូកនៅលើដីកម្មសិទ្ធិឯកជនពិតមែន។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អiភិបាលរងស្រុកពញាឮ លោក សំអុល ចំរើនឧត្តម ក្រោមការបញ្ជាពីលោកអភិបាលស្រុក ថន សុវណ្ណា បានចុះអន្តរាគមន៍ដោះស្រាយយ៉ាងយកចិត្តទុកដាក់ ដោយបានស្នើដល់ម្ចាស់កម្មសិទ្ធិដីលោក ផេង សុង កាយលុបដីតភ្ជាប់ផ្លូវដែលបានកាយផ្ដាច់ចេញនោះឡើងវិញ ដើម្បីឱ្យជូនប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្នសិន ហើយរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធប្រាកដជាដោះស្រាយជូនម្ចាស់ដី និងប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា។ ការចុះអន្តរាគមន៍នេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ពោលគឺបន្ទាប់ពីមានករណីប្រជាពលរដ្ឋ និងមេភូមិនានានៃឃុំឈ្វាំង ឃុំទំនប់ធំ និងឃុំជ្រៃលាស់ ស្រុកពញាឮ បានលើកគ្នាតវ៉ាស្នើសុំឲ្យអាជ្ញាធរស្រុកជួយដោះស្រាយ ក្រោយឈ្មោះ ផេង សុង បានយកគ្រឿងចក្រទៅកាយផ្តាច់ផ្លូវចំនួន ៥ កន្លែង។ ប្រជាពលរដ្ឋ និងមេភូមិសុទ្ធតែបានលើកឡើងដូចគ្នាថា ផ្លូវមួយខ្សែនេះជាផ្លូវរទេះមានតាំងពីមុនសម័យ ប៉ុល ពត មកម្ល៉េះ។ លុះមកដល់ពេលថ្មីៗនេះ មានសប្បុរសជនម្នាក់ឈ្មោះ ស្វាយ សំអឿន បានចេញថ្លៃធ្វើផ្លូវនេះដោយក្រាលគ្រួសក្រហម។ តាមរយៈអាជ្ញាធរចុះវាស់វែងបោះបង្គោលព្រំតាមក្បាលដីរបស់ប្រជាពលរដ្ឋ និងព្រំប្រទល់ភូមិ ឃុំរៀងៗខ្លួន។ ក្រោយពេលផ្លូវស្ថាបនារួចរាល់ ស្រាប់តែឈ្មោះ ផេង សុង យកគ្រឿងចក្រមកកាយកាត់ផ្តាច់តែម្តង ដោយអះអាងថាផ្លូវនេះធ្វើលើដីរបស់លោក។ ក្រោយហេតុការណ៍កើតឡើង រដ្ឋបាលស្រុកពញាឮបានចាត់តាំងលោក សំអុល ចំរើនឧត្តម អភិបាលរងស្រុកឱ្យដឹកនាំការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង។ ជាលទ្ធផល ក្រុមការងារបានស្រាវជ្រាវ និងពិនិត្យឃើញថា «ផ្លូវនេះពិតជាស្ថិតនៅក្នុងដីរបស់លោក ផេង សុង ប្រាកដមែន» នេះក៏ព្រោះតែកាលពីពេលធ្វើផ្លូវដំបូង អ្នកធ្វើផ្លូវមិនបានទំនាក់ទំនងជាមួយម្ចាស់ដី និងអាជ្ញាធរភូមិ ឃុំ ដើម្បីពិនិត្យភូមិសាស្រ្តឲ្យបានច្បាស់លាស់។ ដោយក្រោយរកឃើញដើមចមនៃបញ្ហារួចហើយ លោកអភិបាលរងស្រុកបានស្នើឲ្យលោក ផេង សុង ដែលជាម្ចាស់ដី មេត្តាតភ្ជាប់ផ្លូវនេះឡើងវិញសិន ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរជាបណ្ដោះអាសន្ន ហើយអាជ្ញាធរស្រុកនឹងសម្របសម្រួលរកដំណោះស្រាយបន្ត និងទុកឱ្យនៅរ៉ាំរ៉ៃយូរនោះឡើយ។ ចំណែកឯភាគីម្ចាស់ដី និងភាគីប្រជាពលរដ្ឋក៏យល់ព្រមតាមការសម្របសម្រួលនេះដែរ។
Thursday, May 7, 2020
ក្រុមតារាវិទូរកឃើញ Black Hole ដែលស្ថិតនៅជិតផែនដីបំផុត ក្នុងចម្ងាយ១ពាន់ឆ្នាំពន្លឺ!
(បរទេស)៖ ប្រហោងខ្មៅមួយ (Black Hole) ត្រូវបានរកឃើញនៅចម្ងាយ ១,០០០ឆ្នាំពន្លឺពីផែនដី ដែលប្រការនេះធ្វើឲ្យវាក្លាយជាប្រហោងខ្មៅ ដែលមានទីតាំងនៅកៀកប្រព័ន្ធសូឡារបស់យើងបំផុត គិតមកទល់ពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។ បើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្ត ប្រហោងខ្មៅខាងលើខ្លួនវាផ្ទាល់ គឺមិនអាចត្រូវមើលឃើញឡើយ ដោយពួកគេបានរកឃើញវត្តមានរបស់វា ដោយសារតែផ្កាយចំនួន ០២ដែលនៅក្បែរវា។ ផ្កាយទាំង ០២ដួងនោះ អាចមើលឃើញបានដោយភ្នែកទទេ នាពេលយប់ដែលមាន មេឃស្រឡះល្អ នៅតំបន់អឌ្ឍគោលខាងត្បូងផែនដី។ ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ពួកគេបានចំណាយពេលអង្កេតមើលប្រព័ន្ធផ្កាយនោះ ដែលស្ថិតក្នុងកញ្ចុំផ្កាយ តេឡេស្កូព្យូម (Telescopium) ហើយក៏បានកត់សម្គាល់ឃើញផ្កាយមួយដួង ក្នុងចំណោមផ្កាយទាំង ០២ តែងតែគោចរជុំវិញវត្ថុអាថ៌កំបាំងមួយជារៀងរាល់ ៤០ថ្ងៃ (ពេលវេលាលើផែនដី) ខណៈផ្កាយមួយដួងទៀតនៅរាងឆ្ងាយពីផ្កាយទី១ និងពីប្រហោងខ្មៅផងដែរ។ ហេតុនេះហើយវាបានធ្វើឲ្យក្រុមតារាវិទូដឹងថា តាមពិតប្រព័ន្ធនោះជាប្រព័ន្ធមានវត្ថុដល់ទៅ ៣ គឺមានប្រហោងខ្មៅថែមមួយទៀត ដែលមានម៉ាស់ច្រើនជាងព្រះអាទិត្យយើងយ៉ាងហោចណាស់ ០៤ដង។ ជុំវិញរបកគំហើញខាងលើ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ជាច្រើនឆ្នាំកន្លងមក ប្រហោងខ្មៅមួយចំនួនក៏ធ្លាប់ត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍រវាងប្រហោងខ្មៅខាងលើ និងប្រហោងខ្មៅពីមុនៗមកនោះ គឺវាមិនមានការធ្វើប្រតិកម្មយ៉ាងកម្រោល ជាមួយបរិស្ថាននៅជុំវិញខ្លួននោះទេ ដែលជាហេតុធ្វើឲ្យប្រហោងខ្មៅនោះ មើលទៅងងឹងសូន្យឈឹងតែម្តង ខណៈភាគច្រើនប្រហោងខ្មៅធ្លាប់តែត្រូវគេឃើញ មានសំណុំពន្លឺនៅជុំវិញពួកវា ដែលសំណុំពន្លឺទាំងនោះគឺជារូបធាតុដែលពួកវាកម្ទេចជាធូលីភ្លើង និងស្រូបយកទៅ។ គួរបញ្ជាក់ថា សម្រាប់ប្រហោងខ្មៅពីមុន ដែលត្រូវបានចាត់ទុកថា ស្ថិតនៅជិតផែនដីយើងបំផុតនោះមានឈ្មោះថា HR 6819 ក្នុងរយៈចម្ងាយ ៣,០០០ឆ្នាំពន្លឺ ( ១ឆ្នាំពន្លឺ = ៩.៤៦១ពាន់លានគីឡូម៉ែត្រ)៕